ពីសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ប្រទេសចិនបានចាប់ផ្តើមបំពាក់ម៉ាស៊ីនស្កេនដងខ្លួនប្រើបច្ចេកវិទ្យា AI នៅតាមប្រលានយន្តហោះ ដែលមានការចូលរួមអភិវឌ្ឍដោយវិទ្យាស្ថានស្រាវជ្រាវមួយស្ថិតក្រោមការត្រួតពិនិត្យដោយក្រុមហ៊ុន CASIC។
វិទ្យាស្ថាននេះធ្លាប់ជាមន្ទីរពិសោធន៍អាវុធរបស់រដ្ឋក្នុងការផលិតមីស៊ីលដំណើរការដោយ AI។ យោងតាមប្រភពពីភ្នាក់ងារសារព័ត៌មាន Xinhua បានបញ្ជាក់កាលពីសប្តាហ៍មុនថា ម៉ាស៊ីនស្កេនដងខ្លួនជំនាន់ថ្មី អាចត្រួតពិនិត្យឧបករណ៍ហាមឃាត់ទាំង ៨៩ ប្រភេទក្នុងរយៈពេល ០,៧ វិនាទី ។
ប្រព័ន្ធស្កេនដំណើរការដោយរលកអេឡិចត្រូម៉ាញេទិចធ្វើប្រតិបត្តិការទៅលើដងខ្លួនមនុស្ស ហើយចង្អុលបង្ហាញទីតាំងសម្ភារៈដែលពិនិត្យឃើញមានការសង្ស័យ។ អត្រានៃភាពត្រឹមត្រូវមានដល់ទៅ ៩៥ ភាគរយ ខណៈខាងអ្នកអភិវឌ្ឍក៏នឹងបន្តរុករកការ Update ផ្សេងថែមទៀតដើម្បីឲ្យលម្អិតជាងនេះ ខណៈបច្ចុប្បន្នម៉ាស៊ីនមានដាក់ឲ្យដំណើរការក្នុងទីក្រុង Beijing និង Urumqi ប្រទេសចិន។


Post a Comment