Category 1
Category 2
Category 3
Category 4
Tuesday, May 8, 2018
ចិនចាប់ផ្តើមប្រើម៉ាស៊ីនស្កេនដងខ្លួន AI តាមព្រលានយន្តហោះក្នុងស្រុក
ចិនចាប់ផ្តើមប្រើម៉ាស៊ីនស្កេនដងខ្លួន AI តាមព្រលានយន្តហោះក្នុងស្រុក
ពីសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ប្រទេសចិនបានចាប់ផ្តើមបំពាក់ម៉ាស៊ីនស្កេនដងខ្លួនប្រើបច្ចេកវិទ្យា AI នៅតាមប្រលានយន្តហោះ ដែលមានការចូលរួមអភិវឌ្ឍដោយវិទ្យាស្ថានស្រាវជ្រាវមួយស្ថិតក្រោមការត្រួតពិនិត្យដោយក្រុមហ៊ុន CASIC។

វិទ្យាស្ថាននេះធ្លាប់ជាមន្ទីរពិសោធន៍អាវុធរបស់រដ្ឋក្នុងការផលិតមីស៊ីលដំណើរការដោយ AI។ យោងតាមប្រភពពីភ្នាក់ងារសារព័ត៌មាន Xinhua បានបញ្ជាក់កាលពីសប្តាហ៍មុនថា ម៉ាស៊ីនស្កេនដងខ្លួនជំនាន់ថ្មី អាចត្រួតពិនិត្យឧបករណ៍ហាមឃាត់ទាំង ៨៩ ប្រភេទក្នុងរយៈពេល ០,៧ វិនាទី ។
ប្រព័ន្ធស្កេនដំណើរការដោយរលកអេឡិចត្រូម៉ាញេទិចធ្វើប្រតិបត្តិការទៅលើដងខ្លួនមនុស្ស ហើយចង្អុលបង្ហាញទីតាំងសម្ភារៈដែលពិនិត្យឃើញមានការសង្ស័យ។ អត្រានៃភាពត្រឹមត្រូវមានដល់ទៅ ៩៥ ភាគរយ ខណៈខាងអ្នកអភិវឌ្ឍក៏នឹងបន្តរុករកការ Update ផ្សេងថែមទៀតដើម្បីឲ្យលម្អិតជាងនេះ ខណៈបច្ចុប្បន្នម៉ាស៊ីនមានដាក់ឲ្យដំណើរការក្នុងទីក្រុង Beijing និង Urumqi ប្រទេសចិន។
ដើមឆ្នាំថ្មី Apple ចំណេញបានជាង ១៣ ពាន់លានដុល្លារ
ដើមឆ្នាំថ្មី Apple ចំណេញបានជាង ១៣ ពាន់លានដុល្លារ
Apple បានបង្ហាញចេញជាផ្លូវការនូវរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី ២ ឆ្នាំ ២០១៨ របស់ខ្លួន ដែលត្រូវនឹងត្រីមាសទី ១ ឆ្នាំ ២០១៨ សម្រាប់ក្រុមហ៊ុនដទៃ។
ចំពោះត្រីមាសទីពីរនេះ Apple អាចរកប្រាក់ចំណូលបាន ៦១,១ ពាន់លានដុល្លារ ដែលមានប្រាក់ចំណេញ ១៣,៨ ពាន់លានដុល្លារ ។ ធៀបនឹងរយៈពេលដូចគ្នាកាលមួយឆ្នាំមុន Apple រកចំណូលបាន ៥២,៩ ពាន់លានដុល្លារ និង ប្រាក់ចំណេញ ១១ ពាន់លានដុល្លារ ។
Nokia 1 តម្លៃមិនដល់ ១០០ ដុល្លារ ប៉ុន្តែប្រើសុទ្ធតែ Android Oreo 8.0
Nokia 1 តម្លៃមិនដល់ ១០០ ដុល្លារ ប៉ុន្តែប្រើសុទ្ធតែ Android Oreo 8.0
ស្មាតហ្វូន Nokia 1 បានបង្ហាញចេញនៅក្នុងកម្មវិធី MWC ឆ្នាំ ២០១៨ កាលពីខែកុម្ភៈ កន្លងទៅ ហើយផលិតផលនេះត្រូវបានដាក់លក់នៅប្រទេសវៀតណាមហើយ ដោយមានតម្លៃលក់រាយប្រហែល ៨៣ ដុល្លារ។
ស្មាតហ្វូន Nokia 1 បានបង្ហាញចេញនៅក្នុងកម្មវិធី MWC ឆ្នាំ ២០១៨ កាលពីខែកុម្ភៈ កន្លងទៅ ហើយផលិតផលនេះត្រូវបានដាក់លក់នៅប្រទេសវៀតណាមហើយ ដោយមានតម្លៃលក់រាយប្រហែល ៨៣ ដុល្លារ។
អេក្រង់អាចបង្ហាញរូបភាពក្នុងកម្រិត ៨៥៤ x ៤៨០ ភីកសែល មានកាមេរ៉ា ៥ MP និងកាមេរ៉ា Selfie កម្រិត ២ MP ថាមពលថ្មទំហំ ២១៥០ mAh អាចប្រើស៊ីមពីរ និងប្រើប្រព័ន្ធ 4G បាន៕
ទ្រាំបន្តិច! Nokia 1 តម្លៃអត់ដល់ ១០០ដុល្លារមាននៅខ្មែរប៉ុន្មានថ្ងៃទៀត
ទ្រាំបន្តិច! Nokia 1 តម្លៃអត់ដល់ ១០០ដុល្លារមាននៅខ្មែរប៉ុន្មានថ្ងៃទៀត
ទូរសព្ទ Nokia 1 នឹងមានលក់ជាផ្លូវការនៅតាមហាងលក់ទូរសព្ទនានានៅខ្មែរថ្ងៃ ២០ មេសាខាងមុខ។ នេះបើតាមការប្រកាសរបស់់ក្រុមហ៊ុន HMD Global ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Espoo ប្រទេសហ្វាំងឡង់។
អ្វីដែលពិសេសសម្រាប់តម្លៃវិញគឺសមរម្យ ត្រឹមតែ ៩៣ដុល្លារ មាន២ពណ៌ ក្រហមចាស់ និងពណ៌ខៀវចាស់ ហើយមានថែមស្រោមថ្លា ស្គ្រីនការពារអេក្រង់ និងគម្រោង Smart ធំហ្ម៎ងទៀត។
ចូលអត់ខុស! ឃើញហាងមានប៉េងប៉ោងខ្យល់នេះចង់ទិញ Nokia ទិញឲ្យហើយ Freeកាដូកប់
ចូលអត់ខុស! ឃើញហាងមានប៉េងប៉ោងខ្យល់នេះចង់ទិញ Nokia ទិញឲ្យហើយ Freeកាដូកប់
ឃើញហាងមានប៉េងប៉ោងខ្យល់ Nokia ពណ៌ខៀវនេះចង់ទិញ Nokia ទិញឲ្យហើយ Free កាដូកប់ តាមទីតាំងដូចខាងក្រោម៖
- នៅម្តុំគីរីរម្យ ផ្លូវព្រះសីហនុ ចាប់ពីថ្ងៃទី ២៧ ខែមេសា ដល់ ០១ ឧសភា
- នៅម្តុំផ្សារដេប៉ូ ផ្សារថ្មី ផ្សារកណ្តាល និងផ្សារចាស់ ចាប់ពីថ្ងៃទី ០២ ដល់ ០៦ ឧសភា
រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់មានដូចជា៖
- ទិញ Nokia 8 & Nokia 7 plus ថែមស្រោមទូរស័ព្ទ កញ្ចក់ការពារអេក្រង់ទូរស័ព្ទ អាវយឺត Nokia កាបូបស្ពាយក្រោយយ៉ាងស្រស់ស្អាត និងក្រវិលទូរស័ព្ទ (Phone Ring) ឬជើងបញ្ឈរទូរស័ព្ទ
- ទិញ Nokia 6 (2018) & Nokia 6 (2017) & Nokia 5 មានការថែមជូន៖ ស្រោមទូរស័ព្ទ កញ្ចក់ការពារអេក្រង់ទូរស័ព្ទ កូនបាសប្ល៊ូធូ និងក្រវិលទូរស័ព្ទ (Phone Ring) ឬជើងបញ្ឈរទូរស័ព្ទ
- ទិញ Nokia 3 Nokia 2 Nokia 1 មានថែមជូន៖ ស្រោមទូរស័ព្ទ និងកញ្ចក់ការពារអេក្រង់ទូរស័ព្ទ អាវយឺត Nokia និងក្រវិលទូរស័ព្ទ (Phone Ring) ឬជើងបញ្ឈរទូរស័ព្ទ
ការផ្តល់នេះមានតែនៅតាមហាងដែលមានតាំងរូបប៉េងប៉ោង Nokia ពណ៌ខៀវនៅពីខាងមុខហាងតែបុណ្ណោះ៕
Subscribe to:
Comments
(
Atom
)