ក្នុងនាមជាដៃគូសហការផ្លូវការរបស់ Microsoft CSP (Microsoft Cloud Solution Provider Program) ក្រុមហ៊ុន EZECOM បានតម្លើងកញ្ចប់សេវាមួយដែលមានឈ្មោះថា “Office 365” ជាមួយការការបញ្ចុះតម្លៃពិសេស សម្រាប់អតិថិជនខ្លួន។
“Office 365” គឺជាបណ្ដុំកម្មវិធីការិយាល័យសម្បូរបែប រួមមាន Word, Excel និង PowerPoint ជាដើម។ វាមានភាពបត់បែន និងចល័តខ្ពស់ ដោយអាចប្រើប្រាស់យ៉ាងងាយស្រួលតាមទូរសព្ទស្មាតហ្វូន ហើយអាចចែករំលែក និងរក្សាទុកឯកសារបានយ៉ាងងាយស្រួល និងសុវត្ថិភាពលើបណ្ដាញ Cloud។ “Office 365” ក៏រួមមកជាមួយប្រព័ន្ធអ៊ីមែលថ្មី មុខងារផ្ញើសារ និងអាចឆ្លងឆ្លើយតាម Video Call ក្នុងកម្រិត HDទៀតផង។
បណ្ដុំកម្មវិធីទាំងមូលមានមូលដ្ឋានលើបណ្ដាញ Cloud ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ភ្ជាប់ទំនាក់ទំនង គ្រប់ពេលវេលា គ្រប់ទីកន្លែងដែលមានសេវាអ៊ីនធឺណិត តាមរយៈកម្មវិធីផ្សេងៗ ដូចជា Skype for Business និង Microsoft Teams ជាដើម។
អ្នកអាចទិញរហូតដល់១ឆ្នាំក៏បាន តែបើទិញចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី៣០ មិថុនា ២០១៨ អ្នកទទួលបាន៖
- ការបញ្ចុះតម្លៃ ៥០% សម្រាប់កញ្ចប់ “Office 365 Business Essentials” ក្នុងតម្លៃត្រឹមតែ ២.៥០ដុល្លារ សម្រាប់អ្នកប្រើប្រាស់ម្នាក់ រយៈពេលមួយខែ។
- ការបញ្ចុះតម្លៃ ២០% សម្រាប់ “Office 365 Business Premium” ក្នុងតម្លៃត្រឹមតែ ១០ដុល្លារ សម្រាប់អ្នកប្រើប្រាស់ម្នាក់ រយៈពេលមួយខែ។

Post a Comment