BREAKING NEWS

Category 5

Category 6

Category 7

Tuesday, May 8, 2018

រឿងរ៉ាវ៧យ៉ាង ដែល​អ្នក​គួរ​ដឹង​អំពី Arsene Wenger

រឿងរ៉ាវ៧យ៉ាង ដែល​អ្នក​គួរ​ដឹង​អំពី Arsene Wenger
លោក Arsene Wenger ​បាន​ប្រកាស​ថា​នឹង​ចាក​ចេញ​ពី​តំណែង​ជា​គ្រូ​បង្វឹក បន្ទាប់​ពី​​បុរស​ជនជាតិ​បារាំង​រូប​នេះ​បាន​ដឹកនាំ​ក្លឹប​អស់​រយៈពេល​២២​ឆ្នាំ និង​បាន​ជួយ​ក្លឹប​ឈ្នះ​ពាន​មួយ​ចំនួន រួមមាន៖ ​ពាន Premier League ៣​ដង និង FA Cup ចំនួន ៧​ដង ហើយ លោក​បាន​ក្លាយ​ទៅ​ជា​គ្រូ​បង្វឹក​​យូរ​ជាង​គេ​នៅអង់គ្លេស។


ខាង​ក្រោម​នេះ​គឺ​ជា​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង​៧​នៃ​ដំណើរ​ជីវិត​របស់​លោក​តាំង​ពី​មុន​ឈាន​ជើង​ដល់​ទឹក​ដី​អង់គ្លេស រហូត​មក​ដល់​បច្ចុប្បន្ន៖
១Wenger​ ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​សេដ្ឋកិច្ច តែ​ចាប់​អាជីព​បាល់ទាត់​ Wenger​ កើត​នៅ Duttlenheim ដែល​ជា​ភូមិ​តូច​មួយ​នៅ​ក្រុង Strasbourg ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស​បារាំង។ លោក​បាន​ចូល​លេង​ឲ្យ​ក្រុម Mutzig ស្ថិត​នៅ​ក្នុង​លីគ​លំដាប់​ទី​៣​របស់​បារាំង​ក្នុង​ឆ្នាំ​១៩៦៩ ក្នុង​នាម​ជា​​ខ្សែ​ការពារ បន្ទាប់ពី​ឪពុក​បាន​ណែនាំ​ឲ្យ​លេង​បាល់ទាត់។


លោក​​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​វិស្វកម្ម និង បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​នៅ​ឆ្នាំ ១៩៧១ ត្រឹម​អាយុ​២២​ឆ្នាំ បាន​ន័យ​ថា​ក្នុង​អំឡុង​ពេល​កំពុង​រៀន​ថ្នាក់​អនុបណ្ឌិត​បណ្ដើរ លោក​លេង​បាល់​ឲ្យ​ក្លឹប Mutzig បណ្ដើរ។ ទីបំផុត Wenger បាន​ក្លាយ​ជា​កីឡាករ​បាល់ទាត់​អាជីព​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ១៩៧៨ ជា​ខ្សែ​ការពារ​ លេង​ឲ្យ​ក្រុម Strasbourg នៅ​លីគ​កំពូល​របស់​បារាំង។
២ ដំណើរ​លើ​វិថី​ជា​គ្រូ​បង្វឹក តំណែង​គ្រប់គ្រង​​នៅ​ក្នុង​វិស័យ​បាល់ទាត់​​ដំបូង​បំផុត​ក្នុង​ជីវិត​របស់​លោក​គឺ​នៅ​ឆ្នាំ ១៩៨៣ ជា​ជំនួយការ​គ្រូ​បង្វឹក​របស់​ក្រុម AS Cannes នៅ​ក្របខ័ណ្ឌ Ligue 2 (ក្រោយ​មក​​ហៅ​ឈ្មោះ​ទៅ​ជា Division 2)។


១ ឆ្នាំ​ក្រោយ​មក​ទៀត លោក​បាន​ឡើង​​តំណែង​២​កាំ​ គឺ​ឡើង​ពី​ជំនួយ​ការ​គ្រូ​បង្វឹក​ ទៅ​ជា​គ្រូ​ធំ និង មួយ​ទៀត ឡើង​ពី​ដឹក​នាំ​ក្រុម​នៅ​លីគ​ទី​២ មក​ដឹកនាំ​ក្លឹប Nancy ក្របខ័ណ្ឌ​កំពូល​របស់​បារាំង។ ប៉ុន្តែ​ Wenger មិន​អាច​ជួយ​ក្លឹប​បាន​ច្រើន​ទេ ហើយNancy បាន​ធ្លាក់​ទៅ​​ក្របខ័ណ្ឌ Ligue 2 វិញ។ អាជីព​របស់​លោក​ចាប់​ផ្ដើម​ជោគជ័យ​នៅ​ពេល​ទៅ​ដឹកនាំ AS Monaco បន្ទាប់​ពី​ដឹកនាំ Nancy បាន​៣​ឆ្នាំ​ ពោល​គឺ​នៅ​ឆ្នាំ ១៩៨៧ ដោយ​បាន​ជួយMonaco ​ឈ្នះ​ពាន​ Ligue 1 ត្រឹម​១​ឆ្នាំ​បន្ទាប់​ពី​លោក​បាន​មក​ដឹក​នាំ និង​នាំ​ក្លឹប​ឈ្នះ​ពាន​ French Cup មួយ​ទៀត​អំឡុង​ពេល​លោក​នៅ​ Monaco ពី​ឆ្នាំ ១៩៨៧-១៩៩៤។
បន្ទាប់​ពី Monaco បណ្ដេញ​ចេញ លោក​បាន​ទៅ​ដល់​ជប៉ុន ជា​កន្លែង​ដែល​លោក​បន្ត​ជោគជ័យ​ក្នុង​ការ​ដឹកនាំ​ក្លឹប​ជប៉ុន Nagoya Grampus Eight ដោយ​បាន​ស្រង់​ក្លឹប​ពី​ចំណាត់​ថ្នាក់​លេខ​៣​រាប់​ពី​បាត​តារាង រហូត​​បាន​ឡើង​ចំណាត់​ថ្នាក់​លេខ​២​លើ​កំពូល​តារាង​វិញ។ ទឹក​ដី​ជប៉ុន​នេះ​ហើយ ក៏​ជា​កន្លែង​ត្រួសត្រាយ​តា​បារាំង​ឲ្យ​ទៅ​ដល់ Arsenal នៅ​ឆ្នាំ​ ១៩៩៦ ផង​ដែរ។


​៣ ​​ជីវិត​​គ្រូ​បង្វឹក​បារាំង​លើ​ទឹកដី​អង់គ្លេស ក្រោយ​ពី​ចូលរួម​ជាមួយ Arsenal លោក Wenger មិន​បាន​ចំណាយ​ពេល​យូរ​ដើម្បី​សម្រប​ខ្លួន​ក្នុង​ជីវិត​បាល់ទាត់​អង់គ្លេស​ឡើយ ដោយ​បាន​ដឹកនាំ​ក្រុម​ឱ្យ​ឈ្នះ​ពាន​រង្វាន់ Premier League ជា​លើក​ដំបូង​នៅ​ក្នុង​រដូវ​កាល ១៩៩៧/៩៨ ។
លោក​បាន​បង្កើត​ប្រវត្តិសាស្ត្រ​​ឲ្យ​ក្លឹប​​​លើក​ពាន​មាស Premier League ដោយ​មិន​ដែល​ស្គាល់​ពាក្យ​ចាញ់​សោះ​​ពេញ​១​រដូវ​កាល ២០០៣/០៤។
៤ គ្រូ​បង្វឹក​យូរ​ជាង​គេ​នៅ Premier League បន្ទាប់​ពី​ដឹកនាំ​កាំភ្លើង​ធំ​ប្រមាណ ២២​ឆ្នាំ គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​បាន​ជួយ Arsenal ឈ្នះ​ពាន Premier League ៣​ដង និង FA Cup ចំនួន ៧​ដង ហើយ​លោក​បាន​ក្លាយ​ទៅ​ជា​គ្រូ​បង្វឹក​យូរ​ជាង​គេ​នៅ Premier League ដោយ​បាន​បម្រើ Arsenal តាំង​ពី​ខែ​តុលា ឆ្នាំ ១៩៩៦ ដល់​បច្ចុប្បន្ន ពោល​គឺ យូរ​ជាង Sir Alex Ferguson នៅ Man Utd (ពី​ខែ សីហា ១៩៩២ ដល់ ខែ ឧសភា ២០១៣ ប្រហែល ២១​ឆ្នាំ)។
៥ ចេះ​៦​ភាសា ​Wenger ដូច​គ្នា​ទៅ​នឹង​គូ​ប្រជែង​លោក គឺ Jose Mourinho ដែរ ​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​អាច​និយាយ​បាន​៦​ភាសា រួមមាន៖ បារាំង អាឡឺម៉ង់ អង់គ្លេស អេស្ប៉ាញ អ៊ីតាលី និង ជប៉ុន ​ចេះ​បាន​គួរ​សម។
នៅ​ពេល​ដែល​លោក Wenger ចូល​រួម​ជាមួយ Arsenal នៅ​ឆ្នាំ ១៩៩៦ ប្រធាន​ក្រុម Tony Adams បាន​និយាយ​ថា "តើ​គ្រូ​បង្វឹក​បារាំង​នេះ​ដឹង​ស្អី​ខ្លះ​ពី​បាល់ទាត់​? តើ​គាត់​និយាយ​ភាសា​អង់គ្លេស​បាន​ត្រឹមត្រូវ​ឬ​អត់?"។
៦ ជា​គ្រូ​បាល់ទាត់​ផង ជា​អ្នកនិពន្ធ​សៀវភៅ​ផង លោក Arsene Wenger បាន​សរសេរ​សៀវភៅ​មួយ​​ក្បាល​ដែល​មាន​ចំណង​ជើង​ថា "The Spirit of Conquest" នៅ​ក្នុង​ឆ្នាំ ១៩៩៧។ លោក Wenger បាន​ចែក​រំលែក​ទស្សនវិជ្ជា​បាល់ទាត់​របស់​លោក​ ហើយ​នឹង​ការ​យល់​ដឹង​អំពី​បាល់ទាត់​របស់​ប្រទេស​ជប៉ុន នៅ​ក្នុង​សៀវភៅ​មួយ​នេះ។

Post a Comment

 
Copyright © 2013 Boy&Girl
Share on RockingPulse.com. Powered byBlogger