អ្នកចាត់ការចាស់វស្សា និងមានបទពិសោធន៍ជោកជាំទាំងពីរត្រូវបានគេស្គាល់តាមរយៈការដឹកនាំ Manchester United និង Arsenal លើកពាន Premier league និងពានដទៃទៀតជាច្រើន ហើយជាពិសេស Sir Alex និង Wenger សុទ្ធតែបានចំណាយពេលជាច្រើនឆ្នាំដឹកនាំក្លឹបតែមួយ។
យ៉ាងណាក្នុងរជ្ជកាលរបស់អ្នកទាំងពីរមានកីឡាករតែ៣រូបប៉ុណ្ណោះមានសំណាងធ្លាប់លេងក្រោយការបង្វឹករបស់លោកលោក Sir Alex ផងនិង Wenger ផង។ កីឡាករ៣រូបនោះមានដូចជា៖
១. Robin van Persie
១. Robin van Persie
Persie គឺជាតារាជើងស៊ុតសញ្ជាតិហូឡង់ត្រូវលោក Wenger ទិញមកពី Feyenoord នៅក្នុងឆ្នាំ២០០៤ ហើយរួមរស់ជាមួយ Arsenal រហូតដល់ឆ្នាំ២០១២ទើបទៅចូលរួមជាមួយលោក Sir Alex នៅ Manchester United។
២. Mikael Silvestre

Silvestre ត្រូវចាត់ទុកជាវីរបុរសមួយរូបរបស់ Man United ក្រោយលេងឲ្យក្លឹបជិត១០ឆ្នាំក្នុងនាមជាខ្សែការពារ។ កីឡាករសញ្ជាតិបារាំងរូបនេះបានចាកចេញពី United ទៅ Arsenal ក្នុងឆ្នាំ២០០៨ ហើយចំណាយពេល២ឆ្នាំនៅទីនោះ។
៣. Danny Welbeck

Welbeck គឺជាយុវជនថ្នាលរបស់ Manchester United ដែលត្រូវបានលោក Sir Alex នាំយកទៅឈុតធំក្នុងឆ្នាំ២០០៨។ យ៉ាងណាខ្សែប្រយុទ្ធស្បែកខ្មៅសញ្ជាតិអង់គ្លេសមិនទទួលជោគជ័យនោះទេហើយបានចាកចេញទ្រនំចាស់ទៅ Arsenal ក្នុងឆ្នាំ២០១៤ និងនៅលេងរហូតដល់បច្ចុប្បន្ន៕


Post a Comment